គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រៃវែង
ទេសភាពខេត្តព្រៃវែង

មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រៃវែង

ភ្ជាប់ប្រជាពលរដ្ឋជាមួយសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនវានុវត្តន៍ឌីជីថល ដើម្បីការអភិវឌ្ឍខេត្តព្រៃវែង

ប្រជាពលរដ្ឋកំពុងទទួលសេវាសាធារណៈ

សេវាសាធារណៈដែលលោកអ្នកអាចទុកចិត្តបាន

ទទួលបានព័ត៌មានច្បាស់លាស់ និងការគាំទ្រប្រកបដោយទំនុកចិត្តពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត

ការតភ្ជាប់ទូរគមនាគមន៍នៅខេត្តព្រៃវែង

កសាងខេត្តព្រៃវែងដែលមានការតភ្ជាប់

គាំទ្រការទំនាក់ទំនងដែលអាចទុកចិត្តបាន និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាបន្នសម្រាប់សហគមន៍ទូទាំងខេត្ត

សារស្វាគមន៍របស់រដ្ឋមន្ត្រី

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តទាំងអស់ដែលបាននិងកំពុងប្រើប្រាស់គេហទំព័រមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត!

ដើម្បីឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវទិសដៅច្បាស់លាស់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់គោលដៅរក្សាចលនាការណ៍នៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ព្រមជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

អានបន្ថែម

សេវាសាធារណៈ

ទទួលបានលិខិតអនុញ្ញាត អាជ្ញាប័ណ្ណ និងសេវាសាធារណៈពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលផ្តល់ដោយមន្ទីរខេត្ត និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សេវាប្រៃសណីយ៍

គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍបណ្ដាញប្រៃសណីយ៍ ឱ្យមានគុណភាព និងសុវត្ថិភាព ដោយទទួលខុសត្រូវលើការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដល់ប្រតិបត្តិករផ្តល់សេវាដឹកជញ្ជូន និងបញ្ញើរហ័សទាំងក្នុងស្រុក និងអន្តរជាតិ

សេវាទូរគមនាគមន៍

រៀបចំគោលនយោបាយ ពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ផ្តល់អាជ្ញាបណ្ណ ដល់ប្រតិបត្តិករទូរសព្ទនិងអ៊ីនធឺណិត និងការគ្រប់គ្រងការនាំចូលឧបករណ៍វិទ្យុទូរគមនាគមន៍ឱ្យស្របតាមស្តង់ដារបច្ចេកទេស។

សេវា ប.គ.ព

ជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស គ្រប់គ្រងនិងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងការពារសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (Cybersecurity)។

សេវាចុះឈ្មោះដែនជាតិ

គ្រប់គ្រង ថែរក្សា និងបែងចែកឈ្មោះដែនជាតិដែលមានកន្ទុយ .kh ផ្តាច់មុខនៅកម្ពុជា ដើម្បីការពារម៉ាកសញ្ញាអាជីវកម្ម និងលើកកម្ពស់អត្តសញ្ញាណឌីជីថលផ្លូវការរបស់ជាតិនៅលើប្រព័ន្ធអ៊ីនធឺណិត។

មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រៃវែង

មន្ទីររបស់យើងមានតួនាទីសំខាន់ក្នុងការអនុវត្តបទប្បញ្ញត្តិទូរគមនាគមន៍ជាតិ ពង្រីកបណ្តាញខ្សែកាបអុបទិក និងលើកកម្ពស់គុណភាពបណ្តាញទូរសព្ទចល័តនៅទូទាំងខេត្តព្រៃវែង។

ស្ថិតិរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

២១,៧១៦,៦៥៤

ទូរសព្ទចល័ត

១៧,៦៤០

ទូរសព្ទអចល័ត

២០,៨៥៨,២៤៩

អ៊ីនធឺណិត

៦៩

អាជ្ញាបណ្ណ

៤,៧៨៥

ឈ្មោះដែនជាតិ

សំណួរដែលសួរញឹកញាប់

ប្រព័ន្ធសេវាឌីជីថលរបស់ក្រសួង

ច្រកសេវាអេឡិចត្រូនិកអនឡាញ

ទទួលបានសេវាលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព តាមរយៈប្រព័ន្ធអនឡាញរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ ការបង់កម្រៃ និងសេវាសាធារណៈឌីជីថលផ្សេងៗ។

ច្រកសេវាសាធារណៈឌីជីថលរបស់ក្រសួងបង្ហាញលើកុំព្យូទ័រ

ថ្នាល / កម្មវិធី

  • Event KH
    Event KH
  • DG Super App
    DG Super App
  • Content Management Platform
    Content Management Platform
  • Community Tech Center Management System
    Community Tech Center Management System
  • Chaktomuk Platform
    Chaktomuk Platform
  • Verify
    Verify
  • Vaccine
    Vaccine
  • MPTC Speed Test
    MPTC Speed Test
  • Translate KH
    Translate KH
  • Form KH
    Form KH
  • Sarika
    Sarika
  • Rachana
    Rachana
  • Flow
    Flow
  • QR
    QR
  • Go
    Go
  • Stopcovid
    Stopcovid
  • Nomsa
    Nomsa
  • អាហារូបករណ៍ទេពកោសល្យឌីជីថល តេជោ
    អាហារូបករណ៍ទេពកោសល្យឌីជីថល តេជោ
  • កម្មវិធីអភិវឌ្ឍជំនាញឌីជីថល
    កម្មវិធីអភិវឌ្ឍជំនាញឌីជីថល
  • មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
    មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
  • Go Digital
    Go Digital

ចំណេះដឹងឌីជីថល

ពង្រឹងសមត្ថភាពប្រជាពលរដ្ឋកម្ពុជាតាមរយៈចំណេះដឹង ជំនាញ និងឱកាសឌីជីថល ដោយមានកម្មវិធីយល់ដឹង ការបណ្តុះបណ្តាល អាហារូបករណ៍ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍